កម្ពុជា: រក្សាកំណើនរឹងមាំសម្រាប់អត្ថប្រយោជន៍ទាំងអស់គ្នា

0
49

របកគំហើញសំខាន់ៗនៃការវិនិច្ឆ័យស្ថានភាពប្រទេសដែលមានលក្ខណ:ជាប្រព័ន្ឋ (SCD) ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្របានយ៉ាងល្អប្រសើរ។ប្រទេសកម្ពុជាមានកំណើនក្នុងអត្រាជាមធ្យម ៧,៦% ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១៥ ហើយបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ ២០១៥ ។ កំណើននេះត្រូវបានជំរុញដោយការនាំចេញទំនិញនិងសេវាកម្ម (ភាគច្រើនគឺសម្លៀកបំពាក់និងទេសចរណ៍) ដែលកើនឡើង ១៩,៦% ក្នុងមួយឆ្នាំ​ ក្នុងរយៈពេលដូចគ្នា។ការងារប្រមាណ ៣,៦ លានកន្លែងនៅក្នុងវិស័យឧស្សាហកម្មនិងសេវាកម្មត្រូវបានបង្កើតឡើងក្នុង​  រយៈពេល ២ ទសវត្សរ៍កន្លងមក។កំណើនសេដ្ឋកិច្ចរបស់កម្ពុជាបានជួយដល់ពលរដ្ឋក្រីក្រ។ យោងតាមការប៉ាន់ស្មានជាផ្លូវការបានឱ្យដឹងថាភាគរយនៃប្រជាជនកម្ពុជាដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្របានធ្លាក់ចុះពី ៤៧,៨% ក្នុងឆ្នាំ ២០០៧ ដល់ ១៣,៥% ក្នុងឆ្នាំ ២០១៤។កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍។ ចាប់តាំងពីឆ្នាំ ១៩៩០ មកប្រទេសកម្ពុជាបានកាត់បន្ថយភាពក្រីក្រនិងមរណភាពមាតាបានជាងពាក់កណ្តាលហើយសម្រេចបាននូវការចូលរៀនថ្នាក់បឋមសិក្សាស្ទើរតែដូចអត្រាជាសកល​​ ហើយបានធ្វើឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍។ ក្នុងឋាន:ជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប​ ប្រទេសកម្ពុជាកំពុងប្រឈមនឹងបញ្ហាថ្មីៗក្នុងការរក្សាកំណើនសេដ្ឋកិច្ចដ៏រឹងមាំ។ក្នុងដំណើរឆ្ពោះទៅមុខ កម្ពុជាទំនងជាមិនអាចពឹងផ្អែកលើកត្តាដដែលៗក្នុងការជំរុញឱ្យមានការរីកចម្រើនខ្លាំងក្លា​​​​​​ និងកាត់បន្ថយភាពក្រីក្រក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនោះទេ។ កំណើនសេដ្ឋកិច្ចជោគជ័យរបស់ប្រទេសកម្ពុជាត្រូវបានរំពឹងថា​ នឹងធ្វើឲ្យថយចុះជាបណ្ដើរៗនូវភាព អនុគ្រោះផ្នែកពាណិជ្ជកម្ម និងការផ្តល់ហិរញ្ញប្បទានពីសំណាក់ម្ចាស់ជំនួយ។ ទំនិញកសិផលមានតម្លៃទាប រួមជាមួយនឹងការតម្លើងប្រាក់ខែ​ នឹងតម្រូវឲ្យមានការបង្កើនផលិតភាពដើម្បីរក្សាភាពប្រកួតប្រជែង។ឧបសគ្គក្នុងបរិយាកាសធុរកិច្ច(ធ្វើអាជីវកម្ម)បង្កជាបញ្ហាប្រឈមមួយចំពោះថាមភាពរឹងនិងកំណើនសេដ្ឋកិច្ច។ ប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ ១៨០ ក្នុងចំណោមប្រទេសចំនួន ១៨៩ ក្នុងការចាប់ផ្តើមអាជីវកម្ម​ ដោយត្រូវចំណាយពេលចំនួន ៨៧ ថ្ងៃ​ ធៀបនឹងរយៈពេលជាមធ្យមចំនួន ២៥,៩ ថ្ងៃនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។លទ្ធផលនៃការរៀនសូត្រមិនល្អ និងកង្វះអាហាររូបត្ថម្ភនៅតែបន្តគំរាមកំហែងដល់អនាគតនៃប្រជាជនកម្ពុជា។ អត្រាបញ្ចប់ការសិក្សានៅអនុវិទ្យាល័យ (៤៣% ក្នុងឆ្នាំ ២០១៣) នៅមានកម្រិតទាបជាខ្លាំងធៀបនឹងមធ្យមភាគសម្រាប់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប (៧១%) ៣៩% នៃសិស្សថ្នាក់ទី ៦​ មានសមត្ថភាពទាបជាងកម្រិតមូលដ្ឋានក្នុងការអានភាសាខ្មែរ​ និងមួយភាគបីនៃកុមារអាយុក្រោម ៥ ឆ្នាំ ជាកុមារក្រិន។ហានិភ័យដែលបង្កឡើងដោយការរិចរិលធនធានធម្មជាតិអាចប៉ះពាល់ដល់និរន្តភាពសេដ្ឋកិច្ច។ ការប៉ាន់ប្រមាណជាផ្លូវការបង្ហាញថាគម្របព្រៃឈើបានធ្លាក់ចុះពីជិត ៦០% ក្នុងឆ្នាំ ២០០៦ មកនៅត្រឹមចំនួនតិចជាង ៤៧% ក្នុងឆ្នាំ ២០១៤។ ការវិនិច្ឆ័យស្ថានភាពប្រទេសដែលមានលក្ខណៈជាប្រព័ន្ធ បានកំណត់ "គន្លង" ឬវិធីសាស្រ្តសម្រាប់ការរក្សាបាននូវកំណើនរឹងមាំ និងមាននិរន្តរភាព ជាមួយនឹងការកាត់បន្ថយភាពក្រីក្រ:ការបង្កើនភាពប្រកួតប្រជែង និងពិពិធកម្មផ្នែកសេដ្ឋកិច្ចដើម្បីធានាបាននូវកំណើនខ្ពស់ និងបង្កើតការងារ។ ការកាត់បន្ថយចំណាយនៃការបង្កើតនិងដំណើរការអាជីវកម្ម និងការជំរុញវិនិយោគសាធារណៈនិងឯកជនគឺជាគន្លឹះនៃការបន្តការប្រកួតប្រជែងដែល​​ បំពេញបន្ថែមដោយការពង្រឹងភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុនិងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចទាំងមូល។ការវិនិយោគលើជំនាញដើម្បីសម្រួលដល់វិបុលភាពជារួម។ ការណ៍នេះអាចធ្វើបានតាមរយ:ការលើកកម្ពស់ការទទួលស្គាល់យន្តការធានាគុណភាពនៅកម្រិតមធ្យមសិក្សា និងឧត្តមសិក្សាក៏ដូចជាការបណ្តុះបណ្តាលបច្ចេកទេស / វិជ្ជាជីវៈ។ ការណ៍នេះនឹងតម្រូវឲ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ។រក្សានិងអភិវឌ្ឍធនធានធម្មជាតិទន្ទឹមនឹងការពង្រឹងភាពធន់នឹងអាកាសធាតុ។ ការគ្រប់គ្រងប្រកបដោយចីរភាពនូវតំបន់និងព្រៃការពារ និងការអនុវត្តរបៀបវារៈរៀបចំផែនការទីក្រុងរឹងមាំគឺជាគន្លឹះ។ គន្លងទាំងបីនេះតម្រូវឱ្យវិស័យសាធារណ:មានសមត្ថភាពខ្ពស់ដើម្បីអនុវត្តកំណែទម្រង់និងកែលម្អការផ្តល់សេវា។កិច្ចប្រឹងប្រែងដែលកំពុងបន្តរបស់កម្ពុជាក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រដ្ឋបាលសាធារណៈ និងវិមជ្ឈការ គឺជាជំហានវិជ្ជមាន។ របកគំហើញនៃការវិនិច្ឆ័យស្ថានភាពប្រទេសដែលមានលក្ខណ:ជាប្រព័ន្ឋ មានមូលដ្ឋានស្ថិតលើការវិភាគស៊ីជម្រៅ​​​​​ និងការពិគ្រោះយោបល់ច្រើនជាមួយអ្នកពាក់ព័ន្ធច្រើននាក់។ការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ឋ គឺជារបាយការណ៍របស់ធនាគារពិភពលោកត្រូវបានរៀបចំដោយការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ​ ហើយមានគោលបំណងកំណត់នូវបញ្ហាប្រឈមសំខាន់ៗ និងឱកាសនានាដើម្បីមានកំណើនរឹងមាំ​ និងការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពភាពនៅក្នុងប្រទេស។អ្នកពាក់ព័ន្ធជិត ៤០០ នាក់ (មន្ត្រីជាប់ឆ្នោត​ តំណាងវិស័យឯកជន គូអភិវឌ្ឍន៍ និងសង្គមស៊ីវិល) បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ចំនួនប្រាំបួនដែលបានប្រារពឡើងនៅក្នុងតំបន់ចំនួន​៤ ​​​កន្លែងផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា។

LEAVE A REPLY