បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ខែមេសា ឆ្នំា ២០១៧: បន្តការប្រកួតប្រជែងតាមរយៈការលើកកម្ពស់ផលិតភាព

0
104

របកគំហើញសំខាន់ៗកំណើននៅមានភាពរឹងមាំត្រឹម ៦.៩ ភាគរយ​ក្នុងឆ្នាំនេះនិងឆ្នាំក្រោយ កំណើននៅតែទ្រទ្រង់ដោយសកម្មភាពសាងសង់ ការនាំចេញសម្លៀកបំពាក់ ពិសេសផលិតកម្មស្រូវបានរ៉ាប់រងដោយការពង្រីកវិស័យ កសិកម្ម និងការមកដល់នៃភ្ញៀវទេសចរ ។កំណើនក្នុងការនាំចេញសម្លៀកបំពាក់បានថមថយ ៨,៤ ភាគរយ ក្នុងឆ្នាំ ២០១៦ ធៀបនឹងកំណើន ១២,៣ភាគរយ ក្នុងឆ្នាំ២០១៥ ដោយសារប្រាក់ដុល្លារឡើងថ្លៃ និងការប្រកួតប្រជែងពីបណ្តាប្រទេសដទៃដែលមានចំណូលទាបនៅក្នុងតំបន់។គ្រួសារជនបទបានបង្កើនពិពិធកម្មលើការចិញ្ចឹមជីវិតរបស់ពួកគេ ពីប្រាក់ឈ្នួលមិនមែនកសិកម្មដូចជា (កាត់ដេរសម្លៀកបំពាក់ វិស័យសំណង់ និងវិស័យសេវាកម្ម​) ជួយកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។​​​ រហូតដល់ឆ្នាំ ២០១៥ ចំណូលពីប្រាក់ឈ្នួលមិនមែនកសិកម្មមានចំនួនច្រើនជាងមួយភាគបីនៃចំណូលជនបទ ធៀបនឹងកម្រិតទាបជាងមួយភាគប្រាំក្នុងឆ្នាំ ២០០៧។ស្ថានភាពពាណិជ្ជកម្មក្រៅប្រទេសរបស់កម្ពុជាមានភាពប្រសើរឡើងដោយសារកំណើនរឹងមាំនៃការនាំចេញនិងថ្លៃប្រេងឥន្ធន:ដែលនៅតែទាប​។​ការនាំចេញទំនិញបានកើនឡើង១១ភាគរយនៅក្នុងឆ្នាំ២០១៦ ស្មើនឹង ៤៥,៥ភាគរយ នៃ ផសស​ ជំរុញដោយការនាំចេញស្បែកជើងនិងសម្លៀកបំពាក់ ។សម្ពាធអតិផរណាបាននិងកំពុងកើនឡើងដោយសារការកើនឡើងនូវតម្រូវការក្នុងស្រុកដោយសារប្រាក់បៀវត្សកើនឡើង។ កំណើនសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់បានកើនឡើងពី ២,៨ភាគរយ នៅឆ្នាំ២០១៥ ដល់ ៤,៣ ភាគរយ ក្នុងខែ​មីនា ឆ្នាំ ២០១៧​ ធៀបនឹងឆ្នាំមុន ហើយកំណើននេះបណ្តាលមកពីការឡើងថ្លៃស្បៀងអាហារ។ជម្រុញដោយការតម្លើងប្រាក់បៀវត្សនៃវិស័យសាធារណ:​​ ឱនភាពសារពើពន្ធបានកើនឡើង ប៉ុន្តែនៅមានកម្រិតទាបនៅឡើយ។ ចំណាយមូលធនសាធារណ:បានធ្លាក់ចុះពី ៧,៨ ភាគរយ នៃ ផសស​ ក្នុងឆ្នាំ ២០១៥​​​​​​​​​​​​​​​​​​​​ដល់ ៧,២ ភាគរយ នៃ ផសស​ ក្នុងឆ្នាំ ២០១៦។ ក្នុងឆ្នាំ២០១៦ ​ចំណាយសាធារណ:ត្រូវបានប៉ាន់ស្មានថាបានកើនឡើងដល់ ២១,៤ ភាគរយនៃ​ ផសស ចំណែកឯ​ ការប្រមូលចំណូល នៅតែមានចំនួនច្រើនស្មើនឹង​១៨,៥ភាគរយ នៃផសស។ ដូច្នេះ ឱនភាពសារពើពន្ធសរុប (គិតទាំងជំនួយឥតសំណង) បានកើនដល់ ១,៤ភាគរយ នៃ​ ផសស ក្នុងឆ្នាំ២០១៦ ធៀបនឹងតុល្យភាពសារពើពន្ធក្នុងឆ្នាំ២០១៥​​​​​​​។​ ចំណាត់ថ្នាក់សម្ពាធបំណុលរបស់កម្ពុជាក្នុងការវិភាគចុងក្រោយរបស់ធនាគារពិភពលោក/​មូលនិធិរូបីយវត្ថុអន្តរជាតិអំពីនិរន្តរភាពបំណុលដែល បានប្រព្រឹត្តិទៅក្នុងឆ្នាំ ២០១៦​ នៅតែមានកម្រិតទាប។ទស្សនវិស័យអំពីកំណើនក្នុងរយ:ពេលមធ្យមនៅតែមានលក្ខណ:អំណោយផលមួយផ្នែកធំគឺដោយសារពិពិធកម្មលើការ​​នាំចេញ។ហានិភ័យដែលនាំមកនូវផលប៉ះពាល់ ចំពោះទស្សនវិស័យនេះ រួមមាន​ បច្ច័យអវិជ្ជមានពីការតម្លើងអត្រាការប្រាក់នៅសហរដ្ឋអាមេរិក ការងើបឡើងវិញយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចនៅអឺរ៉ុប និងភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មពិភពលោក។ ជម្រើសគោលនយោបាយដើម្បីឲ្យនៅតែមានភាពប្រកួតប្រជែងកម្ពុជាត្រូវបង្កើនផលិតភាពការងារ ជាថ្នូរនឹងការតម្លើងប្រាក់ឈ្នួលពិត​យ៉ាងឆាប់រហ័ស។ អាទិភាពចម្បងបំផុតមួយ គឺត្រូវលើកកម្ពស់គុណភាពនៃការអប់រំមូលដ្ឋាន និងការបង្កើនជំនាញវិជ្ជាជីវ:​ និងជំនាញបច្ចេកទេស ទន្ទឹមជាមួយនឹងការកាត់បន្ថយថ្លៃថាមពល ។កំណែទម្រង់រដ្ឋបាលសាធារណ: ​ដើម្បី កែលំអការផ្តល់សេវាសាធារណៈ មានសារ:​សំខាន់ជាពិសេសបន្ទាប់ពីការតម្លើងប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិលពេលថ្មីនេះ។ការលើកកម្ពស់ការគ្រប់គ្រងវិនិយោគសាធារណ:​​ដើម្បីបង្កើនចំណាយមូលធនដែលផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាល​ គឺជាកិច្ចការសំខាន់។ ការវិនិយោគជំរុញកំណើន និងការវិនិយោគដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកក្រ ជាពិសេស​ គឺការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត អាចទទួលអត្ថប្រយោជន៍ពីវិភាជន៍បន្ថែម​ ក្នុងការប៉ះប៉ូវចំពោះការកាត់បន្ថយជំនួយពីដៃគូ​​​​អភិវឌ្ឍន៍។

LEAVE A REPLY